កូរ៉េខាងជើងអះអាងពីការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាឡើងវិញនាពេលឆាប់ៗ
(VOVWORLD) - សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសម័យប្រជុំពេញអង្គបើកទូលាយលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ មិថុនា។
កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 (រូបថត៖ VNA) |
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា ប្រទេសនេះចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីសក្តានុពលយោធា ពន្លឿនល្បឿនបង្កើនសមត្ថភាពស្វ័យការពារក្នុងបរិបទ ដែលស្ថានភាពដ៏ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េ។
សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសម័យប្រជុំពេញអង្គបើកទូលាយលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ មិថុនា។
យោងតាមសេចក្តីប្រកាសនេះ រាល់ភារកិច្ចស្នូល សំដៅជំរុញសមត្ថភាពការពារជាតិ ដែលត្រូវបានកំណត់ពីមុនគឺទទួលជោគជ័យ ប៉ុន្តែនៅតែកើតមានបញ្ហាមួយចំនួនលើវិស័យមួយចំនួន។ ក្នុងនោះ ធ្ងន់ធ្ងរបំផុតគឺឧបទ្ទវហេតុបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ដែលជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យអភិវឌ្ឍន៍លំហររបស់ប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានអះអាងសារជាថ្មីពីការសន្យាបាញ់បង្ហោះផ្កាយរណបនេះទៅកាន់គន្លងតារាវិថីនាពេលឆាប់ៗ។
មុននេះ នាថ្ងៃទី ៣១ ឧសភា កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1។ ប៉ុន្តែ ការបាញ់បង្ហោះទទួលបរាជ័យ៕