កូរ៉េខាងត្បូងខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចចរចារអាមេរិក - កូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា លោក Kim Yeon-chul រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានប្រកាសថា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញរវាងប្រទេសកូរ៉េ ខាងជើងនិងសហរដ្ឋអាមេរិក ដោយជឿថាវឌ្ឍនភាពក្នុងកិច្ចចរចានេះ នឹងជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ។ 
កូរ៉េខាងត្បូងខិតខំប្រឹងប្រែងដើម្បីបន្តកិច្ចចរចារអាមេរិក - កូរ៉េខាងជើង - ảnh 1 រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Kim Yeon-chul (កណ្តាល) នៅក្នុងសន្និសីទកាសែត នាថ្ងៃទី ៤ ខែមិថុនា (រូបថតៈ TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅរដ្ឋធានីសេអ៊ូល លោក Kim Yeon-chul បានលើកឡើងថា: ការបន្តកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង គឺជាអាទិភាពដ៏មានសារៈ សំខាន់បំផុត។ ដើម្បីសម្រេចបាននូវវឌ្ឍនភាពក្នុងកិច្ចចរចាអន្តរកូរ៉េ សម្រាប់សន្តិ ភាពនិងវិបុលភាពនៅលើឧបទ្វីបកូរ៉េនោះ គឺទំនាក់ទំនងអាមេរិក - កូរ៉េខាងជើងក៏ត្រូវសម្រចបានវឌ្ឍនភាពប្រសើរដែរ។  ក្រសួងបង្រួបបង្រួមកំពុងខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលការបន្តកិច្ចចរចារវាងអាមេរិកនិងកូរ៉េខាងជើង តាមរយៈទំនាក់ទំនងអន្តរកូរ៉េ។

ក្រៅពីនោះ លោក Kim Yeon-chul ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ដែលលោករំពឹងថានឹងជួយបង្កើតសន្តិភាពយូរអង្វែងនិងសម្រេចបាននូវវិបុលភាពរួមនៅឧបទ្វីបកូរ៉េផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ