កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តការស្រង់នាវាចម្លងSewol

(VOVworld)-ការងារស្រង់នាវាចម្លងដឹកអ្នកដំណើរ Sewol ដែលលិចនៅកូរ៉េខាង
ត្បូងមុននេះមួយឆ្នាំ បានចាប់ផ្តើមដំណើរការពីថ្ងៃទី១៩សីហា ដោយការបញ្ចូន អ្នកមុជទឹកស្រាវជ្រាវក្រោមបាតសមុទ្រ​ដើម្បីរួមចំណែកសម្រេចអំពី វិធានការ
ស្រង់នាវាចម្លងពោលខាងលើ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួង សមុទ្រនិង
មុខរបរនេសាទកូរ៉េខាងត្បូងថា ការរុករកនឹងត្រូវចំណាយពេលវេលាជា ច្រើនខែ
ដែរ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានពេលមកពិនិត្យកន្លែងលិចនានា
ចម្លង រដ្ឋមន្ត្រី Yoo Ki-juni បានអះអាងថា ការស្រង់នាវាត្រូវលិចនេះ សរឲ្យឃើញ
នូវប្តេជ្ញារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការ ស្វែងរកសាកសពជនបាត់ខ្លួន
ចំនួន៩នាក់ក្នុងគ្រោះថ្នាក់នេះ។ លោកក៏បាន​ប្រ កាសថា នឹងអនុវត្តរាល់វិធានការ
ចាំបាច់ ដើម្បីធានាការស្រង់នេះឲ្យសុវត្ថភាព ប្រកបដោយប្រសិទ្ធិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ