កូរ៉េខាងត្បូងជួយឧបត្ថម្ភមនុស្សធម៌សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ
|
រូបថតៈ xaluan.vn |
(VOVworld)-ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនាថ្ងៃទី២កញ្ញាបានឲ្យដឹងថា ប្រទេស នេះនិងផ្តល់ជំនួយមនុស្សធម៌ជាប្រាក់ចំនួន៦លានដុល្លារអាមេរិកចំពោះ សាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ តាមរយៈអង្គការសុខាភិបាលពិភពលោក(WHO)។
ចំនួនទឹកប្រាក់នេះ នឹងបានបញ្ជូនដល់ WHO ដើម្បីជួយជួសជុល មូលដ្ឋានសុខាភិ
បាល បណ្តុះបណ្តាភ្នាក់ងារសុខាភិបាល និងផ្តល់ថ្នាំពេទ្យដែលចំាបាច់ដល់ប្រជាជន
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។
ក្នុងព្រឹត្តការណ៌ទាក់ទិនមួយទៀត ប្រធានគណៈកម្មាធិការរួមអន្តរកូរ៉េ នៃភាគី
កូរ៉េខាងត្បូង Kim Ki-woong ឲ្យដឹងថា Seoul នឹងខំប្រឹងប្រែងលើកកំពស់ មណ្ឌល
ឧស្សាហកម្ម Kaesong ឡើងកម្រិតអន្តរជាតិ។ លោក Kim Ki-woong អះអាងពី
ការប្តេជ្ញាចិត្តរបស់កូរ៉េខាងត្បូងក្នុងការនាំនិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រ
ទេសកូរ៉េទាំងពីរនេះ ឲ្យក្លាយទៅជាបរិយាកាសធ្វើសកម្មភាព ល្អសម្រាប់បណ្តា
អង្គភាពអាជីវកម្មកូរ៉េខាងត្បូង ព្រមទាំងជួយមណ្ឌលឧស្សាហកម្មKaesong មាន
ការ ទាក់ទាញសម្រាប់អង្គភាពអាជីវកម្មបរទេស៕