កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន
|
កូរ៉េខាងត្បូងជំរុញខ្លាំងការវិនិយោគចូលមកអាស៊ាន |
(VOV)_នៅក្នុងជំនួបសន្ទនារវាងប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ
( FSC ) ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ (FSS) និងធនាគារធំៗចំនួន១១ របស់កូរ៉េខាងត្បូង
ជាមួយស្ថានទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅកូរ៉េខាងត្បូង នាថ្ងៃទី២៤ សីហា
ភាគីកូរ៉េខាងត្បូងបានស្នើអោយបណ្ដាឯកអគ្គរដ្ឋទូតជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធក្រុម
ហ៊ុនហិរញ្ញវត្ថុប្រទេសនេះ ក្នុងដំណើការជំរុញខ្លាំងវិនិយោគចូលមកប្រទេសអា
ស៊ាននានា។ ប្រធាន FSC Im Chong Ryong បានអោយដឹងថា៖ ក្រោយរយៈពេល
២៥ឆ្នាំ ចាប់ពីពេលកូរ៉េខាងត្បូង និងអាស៊ានបង្កើតទំនាក់ទំនងដៃគូមក បណ្ដា
ធនាគារនៅប្រទេសនេះបានឈានទៅមុខ ហើយបានបើកទូលាយដោយឥត
ឈប់ឈរ ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ សំរាប់អង្គភាពអាជីវកម្មនានានៅប្រ
ទេសអាស៊ានទាំងឡាយ។ តាងនាមអោយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន
ប្រចាំនៅកូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូតសិង្ហបុរី Yip Wei Kiat បានវាយតំលៃខ្ពស់ចំ
ពោះជំនួបលើកនេះ ហើយចាត់ទុកនេះគឺជាឱកាសល្អ ដើម្បីភាគីទាំងពីរបង្កើន
ការយល់ដឹងគ្នាទៅវិញទៅមក និងអោយដឹងថានឹងសកម្មជួយឧបត្ថម្ភអោយការ
បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកូរ៉េខាងត្បូង ជាមួយប្រទេសអាស៊ាន
ទាំងឡាយនាពេលខាងមុខនេះ៕