កូរ៉េខាងត្បូងតាមដានកាយវិការយោធារបស់ប្រទេសកូរ៉េខាងជើង
|
កូរ៉េខាងត្បូងតាមដានកាយវិការយោធារបស់ប្រទេសកូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី ៧ តុលា ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យ
ដឹងថា៖ ប្រទេសនេះកំពុងតាមដានរាល់កាយវិការយោធារបស់កូរ៉េខាងជើង
ក្នុងកាលទេសៈ មានពាក្យចចាមអារាមថា៖ ព្យុងយ៉ាងនឹងមានទង្វើបង្ករឿង
ហេតុក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍នាសប្តាហ៍ខាងមុខ។ មជ្ឈដ្ឋានមន្ត្រី
សេអ៊ូលនិងបណ្តាជំនាញការស្តីពីកូរ៉េ ខាងជើងបានព្រមានថា៖ មានលទ្ធភាព
ព្យុងយ៉ាងនឹងដំណើរការសាកល្បងនុយក្លេអ៊ែរ ថ្មីឬការបាញ់កាំជ្រួចមីស៊ីលមួយ
ទៀតដើម្បីរំលឹកខួបអនុស្សារវីយ៍លើកទី ១០ ទិវា ដំណើរសាកល្បងនុយក្លេអ៊ែរ
និងលើកទី ៧១ ទិវាបង្កើតបក្សពលកម្មកូរ៉េ (ថ្ងៃទី ១០ តុលា)។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Buyng-se
នាថ្ងៃទី ៦ តុលា បានអំពាវនាវឲ្យប្រទេសនានាអនុវត្តវិធានការណ៍តឹង រឹង
ចំពោះកូរ៉េខាងជើង បន្ទាប់ពី រាល់ទង្វើបង្ករឿងហេតុរបស់ព្យុងយ៉ាងនាពេល
ថ្មីៗនេះ ៕