កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួបចរចារជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
|
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye (រូបថត៖AP) |
(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំពេញអង្គរលើកទី២របស់គណៈកម្មាធិការបំរុងឲ្យ
ឯកភាពឧបទ្វីបកូរ៉េ នាថ្ងៃទី១៣ តុលា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park
Geun-hye បានប្រកាសថា ប្រទេសនេះជានិច្ចកាលបើកទូលាយទ្វាចរចារជាមួយ
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។លោកស្រី Park Geun-hye បានចាត់
ទុកថាជំនួបចរចាររវាងកូរ៉េទាំង២ប្រទេស គឺចាំបាច់ត្រូវបន្តសំដៅសម្រួលភាពតាន
តឹង និងបង្កើតសន្តិភាពលើឧបទ្វីបកូរ៉េ ជាពិសេសគឺក្នុងកាលៈទេសៈដែលស្ថាន
ភាពកំពុងអាក្រក់ទៅៗក្រោយពីភាគីទាំង២បាញ់កាំភ្លើងតបតគ្នានាថ្ងៃទី៧ និងថ្ងៃ
ទី១០ កន្លងទៅ៕