កូរ៉េខាងត្បូងនិងជប៉ុនព្រមានថានឹងតបតវិញប្រសិនបើកូរ៉េខាងជើងវាយប្រហារ
(VOVWORLD) - ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធា (JCS) កូរ៉េខាងត្បូង នាថ្ងៃទី១០ សីហាព្រមានថា កូរ៉េខាងជើងនឹងត្រូវបង់តំលៃថ្លៃប្រសិន បើវាយ ប្រហារកូរ៉េខាងត្បូងឬអាមេរិក។
កងកម្លាំងឆ្មាំជាតិជប៉ុន (រូបថត៖AP/TTXVN) |
(VOVworld) - ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធា (JCS) កូរ៉េខាងត្បូង នាថ្ងៃទី១០ សីហាព្រមានថា កូរ៉េខាងជើងនឹងត្រូវបង់តំលៃថ្លៃប្រសិនបើវាយ ប្រហារកូរ៉េខាងត្បូងឬអាមេរិក។ អ្នកនាំពាក្យ JCS លោក Ho Jae-cheon បាន សង្កត់ធ្ងន់ថា ប្រសិនបើព្យុងយ៉ាងនៅមានសកម្មភាពបង្ករឿងហេតុ គឺគេត្រូវ ប្រឈមមុខនឹងការតបតវិញដ៏ខ្លាំងក្លានិងប្ដេជ្ញាចិត្តពីកម្លាំងសម្ព័ន្ធមិត្តរបស់កូរ៉េ ខាងត្បូង។
ពីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុនក៏បានសង្កត់ធ្ងន់ថា នឹងគ្មានពែលណាលើកទោសឲ្យ សកម្មភាពបង្ករឿងហេតុរបស់កូរ៉េខាងជើងឡើយ។
ក្នុងបម្រែបម្រួកទាក់ទិនមួយទៀត ប្រភពព័ត៌មានពីក្រសួងការពារជាតិ អាមេរិកឲ្យដឹងថា ប្រទេសនេះបានត្រៀមរៀបចំផែនការវាយប្រហារកូរ៉េខាងជើង ជាមុន ក្នុងករណីប្រធានាធិបតីលោក Trump បញ្ជាណែនាំ៕