កូរ៉េខាងត្បូងនិងវៀតណាមចុះហត្ថលេខាលើកអនុស្សារណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ

កូរ៉េខាងត្បូងនិងវៀតណាមចុះហត្ថលេខាលើកអនុស្សារណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋមន្រ្តី Nguyen Quan និងរដ្ឋមន្រ្តី Lee Ju-Ho
(រូបថតៈ vietnam+)

(VOVworld)-នាថ្ងៃទី២៩តុលា នៅសេអ៊ុល រដ្ឋមន្រ្តីក្រសួងអប់រំ វិទ្យាសាស្រ្តនិង បច្ចេកវិទ្យាកូរេខាងត្បូង Lee Ju-Hoនិងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេក​វិទ្យា
វៀតណាម Nguyen Quan បានចុះហត្ថលេខាលើអនុស្សារណៈយោគ​យល់គ្នា
(MoU)រវាងក្រសួងទាំងពីរស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្តនិង
បច្ចេកវិទ្យា។ ថ្លែងមតិក្នុងពិធី រដ្ឋមន្រ្តី Lee Ju-Hoo សង្ឃឹមថា វិទ្យាស្ថានស្រាវ
ជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមនឹងរួមចំណែកជម្រុញកំណើនខឿន
សេដ្ឋកិច្ចរបស់វៀតណាមក្នុងពេលអនាគត់​ និងជាផែនគ្រឹះរបស់ទំនាក់ទំនង
ដៃគូ កិច្ចសហប្រតិបត្តិការមិត្តភាពលើវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារវាង កូរេខាងត្បូងជាមួយវៀតណាម។ រីឯខ្លួនវិញ រដ្ឋមន្រ្តីNguyen Quan អះអាងថា៖
វៀត ណាមមានគោលបំណងចង់ឲ្យភាគីកូរេខាងត្បូងជួយឧបត្ថម្ភកសាងរាល់
យន្តការគោលនយោបាយ ស្តីអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា ក៏ដូចជាបង្កើតគំរោង
ការណ៌ស្រាវជ្រាវរួមរវាងប្រទេសទាំងពីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ