កូរ៉េខាងត្បូងនឹងវិនិច័្ឆយទោសដ៏តឹងរឹងចំពោះរឿងលិចនាវា SEWOL
|
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Pack Geun-hye ក្នុងកិច្ចប្រជុំនាថ្ងៃទី២១មេសា
(រូបថតៈYonhap ) |
(VOVworld)-នាថ្ងៃទី២១មេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Pack Geun-hye
ឲ្យដឹងថា ទង្វើរបស់អ្នកបញ្ជាការនាវាSEWOLនិងនាវឹកដែលដឹកអ្នកដំណើរចំនួន
៤៧៦នាក់ ត្រូវលិចមុននេះ៥ថ្ងៃ គឺមិនអាចទទួលស្គាល់បានឡើយ នឹងសកម្មភាព
នេះគឺជាទង្វើឃាតកម្ម។ វិមានប្រធានាធិបតី បានដកស្រង់ ពាក្យសម្តីរបស់លោក
ស្រី Pack Geun-hye ក្នុងកិច្ចប្រជុំ ១ជាមួយឧបការីជាន់ខ្ពស់ ព្រមទាំងឲ្យដឹងថែមទៀត
ថា លោកស្រី Pack Geun-hye បានសម្តែងការខឹងសម្បាចំពោះការដែលអ្នកបញ្ជា
ការនាវា Lee Joon-Seok បានពន្យា ការជម្លៀសអ្នកដំណើរខណៈពេលដែលនាវា
កំពុងលិចទឹក ហើយរួចខ្លួនតែឯកឯង។ លោកស្រីប្រធានាធិបតីបានចាត់ទុកថា ភាគីទាក់ទិនដល់សោនាដកម្ម ទាំងអស់នេះ សុទ្ធតែរងការស៊ើបអង្កេតនិងត្រូវការ
កាត់ទោសតាមច្បាប់៕