កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឯកភាពរៀបចំការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវបានព្រាត់ប្រាស់
|
កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េបានឯកភាពរៀបចំ
ការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវ បានព្រាត់ប្រាស់ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៣ សីហា កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េបានឯកភាពរៀបចំការជួបជុំសំរាប់បណ្ដាគ្រួសារដែលត្រូវ បានព្រាត់ប្រាស់ក្នុងសង្គ្រាមលើឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣) នាខែ កញ្ញា ខាង
មុខ។ថ្លែងមតិក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាង
ត្បូង លោក Kim Hyung-seok បានឲ្យដឹងថា៖ មនុស្សចំនួន ១ រយនាក់ មកពីប្រ
ទេសកូរ៉េទាំង ២ នឹងចូលរួមការជួបជុំនេះ។ បញ្ជីឈ្មោះចុងក្រោយរបស់អ្នក ចូលរួមការជួបជុំនឹងត្រូវបានភាគីទាំង ២ ផ្លាស់ប្តូរជាមួយគ្នា នាថ្ងៃទី ១៦ កញ្ញា។ការព្រមព្រៀងពោលខាងលើទទួលបានក្នុងការសន្ទនាថ្នាក់ឯកទេសរបស់ សមាគមកាកបាតក្រហមនៃប្រទេសទាំង ២ ក្នុងតំបន់គ្មានយោធា Panmunjom៕