ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ២ពាន់នាក់មកទស្សនាតាមកប៉ាល់

(VOVWORLD) - នាថ្ងៃទី ១៥ វិច្ឆិកា កប៉ាល់ទេសចរណ៍ Noordam (សញ្ជាតិហូឡង់) បានចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang ដោយនាំអ្នកដំណើរអន្តរជាតិជិត ២ពាន់នាក់មកទស្សនាទីក្រុងឆ្នេរសមុទ្រភាគកណ្តាលវៀតណាម។ 
ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ២ពាន់នាក់មកទស្សនាតាមកប៉ាល់ - ảnh 1អ្នកទេសចរតាមកប៉ាល់ Noordam ជិះឡានទៅទស្សនាទីក្រុង Da Nang (រូបថត៖TTXVN)

មន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា នេះគឺជាក្រុមទេសចរណ៍ដ៏ធំមួយដែលមកពីអឺរ៉ុបនិងអាមេរិកតាមផ្លូវសមុទ្រ។

មុននោះ នាថ្ងៃទី ១១ ខែវិច្ឆិកា ទីក្រុង Da Nang បានស្វាគមន៍កប៉ាល់ Blue Dream Melody ដែលដឹកភ្ញៀវទេសចរជិត ៦០០ នាក់ពីប្រទេសចិនមកទស្សនា។ តាមគម្រោង នៅថ្ងៃទី ១៩ ខែវិច្ឆិកា កប៉ាល់ Blue Dream Melody នឹងដឹកអ្នកដំណើរវិលត្រឡប់មក ដើម្បីទស្សនាទីក្រុងវិញ។

សកម្មភាពទេសចរណ៍ក្នុងទីក្រុងមានការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ ទីក្រុង Da Nang កំពុងអះអាងម៉ាកយីហោរបស់ខ្លួនថា ជាគោលដៅគួរឲ្យទាក់ទាញ សុវត្ថិភាព បៃតង-អនាម័យ-ស្រស់ស្អាតនិងរាក់ទាក់ ហើយនៅតែបន្តទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ និងការបោះឆ្នោតជាច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមការប៉ាន់ស្មានថា ឆ្នាំនេះចំនួនភ្ញៀវទេសចរសរុបនឹងឡើងដល់១០,៣លាននាក់កើនឡើង៣៩%បើធៀបនឹងឆ្នាំ២០២៣ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់៤,២លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ