កូរ៉េខាងត្បូងនិងអាមេរិកនឹងបង្កើតសម្ព័ន្ធកងទ័ពរួមដើមដំបូង
(VOVworld)-នាថ្ងៃទី៤កញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេស នេះនិងអាមេរិកឯកភាពបង្កើតសម្ព័ន្ធកងទ័ពរួម១នាដើមឆ្នាំ២០១៥។ នេះជាលើក ដំបូងដែលកងទ័ពអាមេរិកបង្កើតសម្ព័ន្ធរួមជាមួយទាហានរបស់ប្រទេសដទៃ។
|
កូរ៉េខាងត្បូងនិងអាមេរិកនឹងបង្កើតសម្ព័ន្ធកងទ័ពរួមដើមដំបូង |
សម្ព័ន្ធថ្មីនេះ នឹងដឹកនាំដោយឧត្តមសេនីយ៍ត្រីអាមេរិក១រូបនិងឧត្តមសេនីយ៍ ទ័ពថ្មើរជើងរបស់កូរ៉េខាងត្បូងធ្វើជាមេបញ្ជាការរងសម្ព័ន្ធនេះ។ ព័ត៌មានលំអិត
អំពីបេសកម្មរបស់សម្ព័ន្ធថ្មីនេះមិនទាន់បានបង្ហើបឡើយ។ ក្រសួងការពារ ជាតិ
កូរ៉េខាងត្បូងឲ្យដឹងថែមទៀតថា ការបង្កើតសម្ព័ន្ធថ្មីនេះ មិនធ្វើឲ្យផ្លាស់ប្តូរ ផែន
ការដាក់ពង្រាយទីតាំងយោធារបស់អាមេរិកនៅកូរ៉េខាងត្បូងនៅឡើយ៕