កូរ៉េខាងត្បូងនិងអាមេរិកឯកភាពថា បន្តដាក់សម្ពាធទៅលើស.ប.បកូរ៉េ

កូរ៉េខាងត្បូងនិងអាមេរិកឯកភាពថា បន្តដាក់សម្ពាធទៅលើស.ប.បកូរ៉េ - ảnh 1
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se (ខាងស្ដាំ)និងសមភាគីអាមេរិក
លោក John Kerry ជួបសន្ទនានាថ្ងៃទី២៥ កក្កដា (រូបថត៖Yonhap/TTXVN)

(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្រ្តីការបរ
ទេសនៃប្រទេសនេះលោក Yun Byung-se និងសមភាគីអាមេរិកលោក John Kerry
បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតទៅលើសារសំខាន់នៃការបន្តដាក់សម្ពាធលើ ស.ប.ប
កូរ៉េ រហូតដល់ពេលណាដែលព្យុងយ៉ាងបោះបង់ចោលនូវមហិច្ឆតា នុយក្លេអ៊ែរ។
នៅជំនួបសន្ទនាទ្វេភាគីនៅខាងក្រៅវេទិការតំបន់អាស៊ាន (ARF) ដែលត្រូវបាន
រៀបចំឡើងនៅឡាវ​ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពថា នឹងសហប្រតិបតិ្តការសំដៅ
ពង្រឹងគោលជំហររបស់សហគមន៍អន្តរជាតិប្រឆាំងការដែល ស.ប.បកូរ៉េអភិវឌ្ឍន៍
អាវុធនុយក្លេអ៊ែរ។ក្រៅពីនោះ រដ្ឋមន្រ្តីទាំងពីររូបក៏បានចែក រំលែកទស្សនៈថា ការ
អនុវត្តន៍ប្រព័ន្ធការពារកាំជ្រួចកំពស់ខ្ពស់ដំណាក់កាលចុង ក្រោយ (THAAD)
របស់អាមេរិកនៅកូរ៉េខាងត្បូង នឹងរួមចំណែកបង្កើនសមត្ថភាព យោធារួមរបស់
ប្រទេសទាំងពីរចំពោះស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ