កូរ៉េខាងត្បូងនិងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី១៧ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានមានជំនួបជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) លោក Lim Lock Hoi នៅទីក្រុងសេអ៊ូល សំដៅពិភាក្សាអំពី វិធានការ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការ ជម្រុញគោល នយោបាយឆ្ពោះទៅភាគខាងត្បូងនៃរដ្ឋាភិបាល ប្រទេសនេះ។
 កូរ៉េខាងត្បូងនិងអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha

នៅក្នុងជំនួបនេះ លោកស្រី Kang បានស្នើសហការជាមួយអគ្គលេខាធិការ Lim និងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសកូរ៉េខាងត្បូងជាមួយអាស៊ានលើគ្រប់វិស័យ ដូចជាវិស័យបច្ចេកវិទ្យា ព័ត៌មាន ថាមពល ធនធានទឹក និងគមនាគមន៍ជាដើម។  លោកស្រី Kang ក៏បាន សំដែងនូវគោលបំណងចង់រួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក អាស៊ានដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង-អាស៊ានប្រកបដោយ ជោគជ័យនាឆ្នាំខាងមុខ។ រីឯខ្លួនវិញ លោក Lim បានវាយតម្លៃខ្ពស់ឆន្ទៈរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូងសំដៅទៅបង្កើនទំនាក់ទំនង ជាមួយអាស៊ាន តាមរយៈគោលនយោបាយឆ្ពោះទៅភាគខាងត្បូង ព្រមទាំង សំដែង ក្តីសង្ឃឹមថាជំនួប កំពូលអន្តរកូរ៉េដែលរៀបចំនៅថ្ងៃទី១៨ខែកញ្ញា ខាងមុខ នឹងទទួលបាន លទ្ធផល ជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ