កូរ៉េខាងត្បូងបានដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន
(VOVWORLD) - នៅក្នុងសកម្មភាពតបតវិញមួយ ក្រសួងថាមពលឧស្សាហកម្មនិងពាណិជ្ជកម្មកូរ៉េខាងត្បូងបាន ជូនដំណឹងថាដកប្រទេសជប៉ុនចេញពីបញ្ជីឈ្មោះបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មដ៏ទំនុកចិត្តរបស់ទីក្រុងសេអ៊ូល ព្រមទាំងប្រកាសថាការសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៨ ខែកញ្ញា។
កូរ៉េខាងត្បូងបានដកជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន (រូបថត៖ AFP/TTXVN) |
ជាមួយនឹងការសម្រេចចិត្តដូចពោលខាងលើនេះ កូរ៉េខាងត្បូងនឹងបែងចែកឡើងវិញនូវក្រុមដៃគូពាណិជ្ជកម្មចាប់ពី ២ ក្រុមដូចនាពេលបច្ចុប្បន្នទៅជា ៣ ក្រុម ហើយនាំទីក្រុងតូក្យូចូលទៅក្នុងក្រុមដែលទើបបង្កើតថ្មីផងដែរ។ លើសពីនេះទៅទៀត បណ្តាសហគ្រាសដែលនាំចេញផលិតផលជាយុទ្ធសាស្ត្ររបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសជប៉ុន ត្រូវដាក់ជូនឯកសារចំនួន ៥ ជំនួសឯកសារចំនួន ៣ ដូចកាលពីមុន ដើម្បីស្នើសុំការពិចារណាលើការបញ្ជាទិញនាំចេញនីមួយៗផងដែរ៕