កូរ៉េខាងត្បូងបន្តកោះហៅមន្ត្រីការទូតចិនដើម្បីប្រឆាំងជំទាស់អំពីករណីបុកនាវា

កូរ៉េខាងត្បូងបន្តកោះហៅមន្ត្រីការទូតចិនដើម្បីប្រឆាំងជំទាស់អំពីករណីបុកនាវា - ảnh 1
កងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូងចាប់ខ្លួននាវានេសាទចិនដែលធ្វើសកម្មភាពដោយខុសច្បាប់កាលពីខែមិថុនាកន្លងទៅ (រូបថត៖AFP)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap នាថ្ងៃទី១៣ តុលា ឲ្យដឹងថា
ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃដដែលបានកោះហៅមន្ត្រីការទូតនៃស្ថានទូត
ចិនប្រចាំនៅប្រទេសនេះដើម្បីប្រឆាំងជំទាស់ជាផ្លូវការអំពីរឿងហេតុដែល សេអ៊ូល
ចាត់ទុកថា នាវានេសាទចិនបានមានចេតនាប៉ះពាល់និងបុកលិចនាវាល្បាតសមុទ្រ
របស់កងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូងកាលពីថ្ងៃទី៧ តុលា កន្លងទៅ។
Yonhap ដកស្រង់សម្ដីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se ក្នុង
សម័យប្រជុំនាថ្ងៃដដែលនៅរដ្ឋសភាដោយឲ្យដឹងថា សេអ៊ូល សំណូមពរឲ្យប៉េកាំង
អនុវត្តន៍ការស៊ើបអង្កេត ចាប់ខ្លួននិងកាត់ទោសអ្នកមានការ ជាប់ទាក់ទិន។នេះជា
លើកទី៣ដែលភាគីកូរ៉េខាងត្បូងកោះហៅមន្ត្រីជាន់ខ្ពស់របស់ ចិនដើម្បីប្រឆាំង
ជំទាស់អំពីរឿងហេតុពោលខាងលើ។
នាថ្ងៃដដែល គណៈបក្សនយោបាយមួយចំនួននៅកូរ៉េខាងត្បូងបានឡើង
សម្លេង រិះគន់ចិនដោយមិននាំចេញការសុំទោសទាក់ទិនដល់រឿងហេតុពោល
ខាងលើ ព្រមទាំងព្រមានថា អកប្បកិរិយារបស់ចិន អាចជះតទ្ធិពលទៅលើ
ទំនាក់ទំនង រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ