កូរ៉េខាងត្បូងបានអះអាងថារាល់ការរីកចម្រើននៅកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ សុទ្ធតែដើរតួនាទីដ៏សំខាន់

(VOVWORLD) - នាថ្ងៃទី ២៧ខែកុម្ភៈ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui – Kyeom បានប្រកាសថា រាល់ការធ្វើសម្បទានណាមួយដែលប្រធានាធិបតីអាមេរិកលោក Donald Trump  ឬថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក Kim Jong –Un បាននាំចេញនៅក្នុងកិច្ចប្រជុំកំពូលដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ សុទ្ធតែមានអត្ថន័យដ៏សំខាន់ ដោយសារតែនេះត្រូវបានចាត់ទុកជាជំហានមួយក្នុងដំណើរការរំសាយអាវុធនុក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូងបានអះអាងថារាល់ការរីកចម្រើននៅកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ សុទ្ធតែដើរតួនាទីដ៏សំខាន់ - ảnh 1 អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui – Kyeom

សេចក្តីប្រកាសពីភាគីកូរ៉េខាងត្បូងបាននាំចេញនោះគឺដើម្បីឆ្លើយតបនឹងសេចក្តីប្រកាសនិងព័ត៌មានមួយចំនួនដែលបង្ហាញថា កិច្ចប្រជុំកំពូលរវាងអាមេរិកនិង ស.ប.ប កូរ៉េ លើកទី២នេះ គ្រាន់តែសម្រេចបាននូវវឌ្ឍនភាពដ៏មានអត្ថន័យ    ខណៈដែលបណ្តាប្រទេសសម្រេចបាន «កិច្ចព្រមព្រៀងធំ»។ យោងតាមនោះ ស.ប.ប កូរ៉េ យល់ព្រមអនុវត្តរាល់ជំហានរំសាយអាវុធនុក្លេអ៊ែរតាមទិសវិជ្ជមាន។ យោងតាមលោក Kim Eui – Kyeom បានឲ្យដឹងថា នេះគឺជាដំណើរការបន្តបន្ទាប់និងក្នុងកិច្ចព្រមព្រៀងធំៗ គួរតែរួមបញ្ចូលកិច្ចព្រមព្រៀងតូចៗផងដែរ។ គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងមតិមួយនាថ្ងៃទី ២៧ ខែកុម្ភៈ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងទន្ទឹងរង់ចាំចំពោះរាល់ជំហានសំខាន់ៗស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ និងអាមេរិកផងដែរ។  លោកក៏បន្តទៀតថា ចិននឹងបន្តដើរតួនាទីក្នុងការការពារសន្តិភាព ស្ថិរភាព និងជម្រុញកិច្ចចរចារសន្តិភាព ដើម្បីរួមចំណែកក្នុងការរក្សាស្ថិរភាពជាយូរអង្វែងនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ