កូរ៉េខាងត្បូងផ្តើមគំនិតអំពីការទាក់ទាញវិនិយោគពីបរទេស
|
កម្មករសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ |
(VOV)_ស្ថានីយ៍វិទ្យុ KBS របស់កូរ៉េខាងត្បូង បានដកស្រង់ពាក្យសំដីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុនៃប្រទេសនេះ
លោក Choi Kyuong Hwan បានអោយដឹងថា៖កូរ៉េខាត្បូងនឹងសកម្មជួយឧបត្ថម្ភសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េក្នុងការ ទាក់ទាញទុនវិនិយោគពី
បរទេស និងចូលរួមអង្គការហិរញ្ញវត្ថុពិភពលោក ប្រសិនបើប្រទេសនេះលុប
ចោលកម្មវិធីនុយគ្លេអ៊ែរ និងសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់។
លោក Choi ក៏បានអំពាវនាវប្រទេសជិតខាងនានាបង្កើតធនាគារអភិវឌ្ឍន៍ភាគ
ឦសាន្ត និងជួយឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចនៅសាធារ
ណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។
ក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត នាថ្ងៃនេះដែរ អនុប្រធានគណៈកម្មាធិការ
Olympic នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ Son Gwang Ho បាន
អោយដឹងថា៖ប្រទេសនេះមិនបញ្ជូនក្រុមអ្នកគាំទ្រចូលរួមការប្រកួតកីឡាទ្វីបអាស៊ី
លើកទី ១៧ ( ASIAD 17) ដែលគ្រោងរៀបចំឡើងនៅទីក្រុង Incheon កូរ៉េខាងត្បូង
ពីថ្ងៃទី១៩កញ្ញាដល់ថ្ងៃទី៤តុលាខាងមុខទេ៕