កូរ៉េខាងត្បូងព្រមានថា ស.ប.បកូរ៉េអាចសាកល្បងនុយក្លេអ៊ែរនៅគ្រប់ខណៈពេល

(VOVworld) - ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនាថ្ងៃទី១៨ កក្កដា បាន
ព្រមានថា ស.ប.បកូរ៉េអាចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរលើកទី៥នៅគ្រប់
ខណៈពេល ក្រោយពីរកឃើញនូវការបង្កើនសកម្មភាពនៅទីតាំងសាកល្បង
នុយក្លេអ៊ែរ Punggye-ri របស់ស.ប.បកូរ៉េ។ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំពាក្យ
ក្រសួងពោលខាងលើលោក Jeong Joon-hee បានឲ្យដឹងថា ស.ប.បកូរ៉េ ហាក់ដូចជា
បានត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់ដើម្បីអនុវត្តន៍ការសាកល្បង នុយក្លេអ៊ែរនៅគ្រប់
ខណៈពេលក្នុងករណីមានការបញ្ជាពីអ្នកដឹកនាំលោក Kim Jong Un។ប៉ុន្តែ ក្រសួង
ពោលខាងលើមិនប្រកាស់បន្ថែមលំអិតណាអំពីសកម្ម ភាពត្រៀមរៀបចំរបស់
ស.ប.បកូរ៉េទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ