កូរ៉េខាងត្បូងមានគោលបំណងដំណើរការសន្ទនាថ្នាក់រដ្ឋមន្ត្រីជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOVworld) – នាថ្ងៃទី ៦ មិថុនា រដ្ឋមន្ត្រីក្រសួងឯកភាពកូរ៉េខាងត្បូង លោក
Ryoo Kihl-jae បានឲ្យដឹងថា៖ ប្រទេសនេះមានគោលបំណងដំណើរការសន្ទនា ថ្នាក់រដ្ឋមន្ត្រីជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី ១២
មិថុនា ខាងមុខនេះ នៅទីក្រុង Seoul ដើម្បីដោះស្រាយបញ្ហាមួយចំនួនគឺ៖ តំបន់
ឧស្សាហកម្មរួម Kaesong ទេសចរណ៍នៅភ្នំ Kumgang ជាដើម។ សេចក្តីថ្លែងការ ពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី ស.ប.ប.ក. បានលើកឡើងដំណើរ
ការចរចារជាផ្លូវការរវាងប្រទេសទាំង ២ នាថ្ងៃដ៏ដែល។ លោក Ryoo បាន
អំពាវនាវព្យុងយ៉ាងាចាប់ផ្តើមកាណាល់ទាក់ទងឡើងវិញដើម្បីដំណើរការ
ពិភាក្សាថ្នាក់អ្នកជំនាញការត្រៀមរៀបចំឲ្យការចរចារខាងមុខនេះ។ ទន្ទឹមនឹង
នោះ លោក Ryoo បានសង្ឃឹមថា៖ ការដំណើការចរចារគឺជាឱកាសអភិវឌ្ឍន៍
ទំនាក់ទំនងរវាងប្រទេសទាំង ២ តាម ទិសទំនុកទុកចិត្តគ្នាទៅវិញទៅមក៕”