កូរ៉េខាងត្បូងមិនចង់បើកទ្វារឡើងវិញមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong នៅឡើយ
|
កូរ៉េខាងត្បូងមិនចង់បើកទ្វារឡើងវិញមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong នៅឡើយ (VNA) |
(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖
ដោយឈរលើបណ្ដាបទដាក់ទណ្ឌកម្មនៃសហគមន៍អន្តរជាតិចំពោះសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា៖
បច្ចុប្បន្នមិនជាពេលវេលាសមស្របដើម្បីចាប់ផ្តើមសកម្មភាពនៃមជ្ឈមណ្ឌល
ឧស្សាហកម្ម Keasong ឡើងវិញនៅឡើយដែលត្រូវបានផ្អាកសកម្មភាពចាប់ពី
ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាង
ត្បូង លោក Jo Jun-hyok បានលើកច្បាស់ថា៖ ការបើកទ្វារមជ្ឈមណ្ឌាលឧស្សា
ហកម្ម Keasong ឡើងវិញនាបច្ចុប្បន្នមិនដោះស្រាយបានការព្រួយបារម្ភថា៖
កូរ៉េខាងជើងនឹងប្រើប្រាស់ចំនួនប្រាក់ដែលប្រមូលពីមជ្ឈមណ្ឌលនេះដើម្បី
បំរើឲ្យ គោលដៅអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងរាល់ទង្វើបង្ករឿងហេតុរបស់
ព្យុងយ៉ាងទេ។ ម្ប៉ាងទៀត ប្រការនេះអាចរំលោភទៅលើសេចក្តីសម្រេចចិត្ត
របស់ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. ទៀតផង។ លោក Jo Jun-hyok បាន
សង្កត់ធ្ងន់ថែមទៀតថា៖ ដើម្បីរាំងស្កាត់ការអភិវឌ្ឍន៍អវុធនុយក្លេអ៊ែររបស់
ព្យុងយ៉ាង សហគមន៍អន្តរជាតិ គប្បីបន្តអនុវត្តបទដាក់ទណ្ឌកម្មខ្លាំងក្លា
ថែមទៀតសំដៅកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ ពីខាងក្រៅរបស់ប្រទេសកូរ៉េខាង
ជើង៕