កូរ៉េខាងត្បូងមិនទាន់អនុញ្ញាតឲ្យសហគ្រាសទៅមជ្ឈមណ្ឌលឧស្សាហកម្មអន្តរកូរ៉េ Kaesong នៅឡើយ

(VOVWORLD) - នាថ្ងៃទី ១៥ មិនា មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងបានបដិសេធសំណើរ របស់សហគ្រាសមួយចំនួនដែលសូមទៅទីក្រុង Kaesong នៅតំបន់ព្រំដែននៃ ស.ប.ប.ក. ដើម្បីត្រួតពិនិត្យបណ្ដាមូលដ្ឋានផលិតកម្មរបស់ពួកគេនៅមជ្ឈ មណ្ឌលឧស្សាហកម្ម Kaesong ដែលកំពុងបិទទ្វារនេះ។ 
កូរ៉េខាងត្បូងមិនទាន់អនុញ្ញាតឲ្យសហគ្រាសទៅមជ្ឈមណ្ឌលឧស្សាហកម្មអន្តរកូរ៉េ Kaesong នៅឡើយ - ảnh 1 កូរ៉េខាងត្បូងមិនទាន់អនុញ្ញាតឲ្យសហគ្រាសទៅមជ្ឈមណ្ឌលឧស្សាហកម្មអន្តរកូរ៉េ Kaesong នៅឡើយ

(VOVworld) – នាថ្ងៃទី ១៥ មិនា មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងបានបដិសេធសំណើរ របស់សហគ្រាសមួយចំនួនដែលសូមទៅទីក្រុង Kaesong នៅតំបន់ព្រំដែននៃ ស.ប.ប.ក. ដើម្បីត្រួតពិនិត្យបណ្ដាមូលដ្ឋានផលិតកម្មរបស់ពួកគេនៅមជ្ឈ មណ្ឌលឧស្សាហកម្ម Kaesong ដែលកំពុងបិទទ្វារនេះ។ សេចក្តីសម្រេចពោល ខាងលើត្រូវបាននាំចេញទោះបីជាបរិយាកាសបង្រួបបង្រួមអន្តរកូរ៉េកក់ក្តៅឡើងៗបន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីការរៀបចំជំនួបកំពូលរវាងប្រទេសទាំងពីរនាខែខាង មុខក្តី។ មន្ត្រីមួយរូបនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋាភិបាលប្រទេសនេះបានចាត់ទុកថា«បណ្ដាលក្ខ័ណ្ឌសំរាប់ការធ្វើដំណើរទៅទីកន្លែងនេះ មិនមែនត្រូវបានឆ្លើយតបនៅឡើយ»។ ថ្ងៃទី ១៥ មិនា ជាកាលកំណត់ដើម្បីរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចមានអនុញ្ញាតិឲ្យបណ្ដាសហគ្រាសនៃប្រទេសនេះ ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្ម  Kaesong ដែរឬទេ។ នេះជាលើកទី ៥ ដែល រដ្ឋាភិបាលកូរ៉េខាងត្បូងបដិសេធសំណើរបស់សហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ