កូរ៉េខាងត្បូងមានបំណងចង់ឲ្យពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន

(VOVWORLD) - នាថ្ងៃទី ៨ ខែមេសា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសជាសមាជិកនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។
កូរ៉េខាងត្បូងមានបំណងចង់ឲ្យពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន - ảnh 1 រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha

ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា លោកស្រី Kang Kyung-wha បានជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock នៅទីក្រុងហ្សាការតា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាអនុវត្តគោលនយោបាយ«ឆ្ពោះទៅខាងត្បូងថ្មី»របស់រដ្ឋអំណាចកូរ៉េខាងត្បូងសំដៅពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។ គួរបញ្ជាក់ថាកូរ៉េខាងត្បូង មានផែនការរៀបចំកិច្ចប្រជុំនេះនៅទីក្រុងកំពង់ផែ Busan ខាងត្បូងចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃ ២៦ ខែវិច្ឆិកាខាងមុខ ហើយបន្តទៀតគឺជាកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង - បណ្តាប្រទេសជាប់ទន្លេមេគង្គ (ដូចជាវៀតណាម ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា)។ លោកស្រី Kang Kyung-wha បានសម្តែងនូវក្តីសង្ឃឹមអំពីការលោតផ្លោះមួយគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងអាស៊ានតាម        រយៈការអនុវត្ត «គោលនយោបាយឆ្ពោះទៅខាងត្បូងថ្មី» របស់កូរ៉េខាងត្បូងផង    ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ