កូរ៉េខាងត្បូងមិនព្រមព្រៀងជាមួយកូរ៉េខាងជើងអំពីបញ្ហាកាំជ្រួច

កូរ៉េខាងត្បូងមិនព្រមព្រៀងជាមួយកូរ៉េខាងជើងអំពីបញ្ហាកាំជ្រួច - ảnh 1
កូរ៉េខាងត្បូងមិនព្រមព្រៀងជាមួយកូរ៉េខាងជើងអំពីបញ្ហាកាំជ្រួច (VNA)


(VOVworld) – នាថ្ងៃទី ១៦ តុលា​ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Park Geun Hye បានអះអាងថា៖ ប្រទេសនេះមិនព្រមព្រៀងជាមួយសា
ធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េស្តីពីបញ្ហាកាំជ្រួចទេ។​ ក្នុងសា
រមួយលើកាណាល់ ទូរទស្សន៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park
 Geun Hye បានឲ្យដឹងថា៖ សាធាណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូ
រ៉េកំពុងគំរាមកំហែងសន្តិភាពនិងអនា គតរបស់ប្រជាពលរដ្ឋដោយ
ការប្រមូលផ្តុំទៅលើអាវុធនុយក្លេអ៊ែរនិងកាំជ្រួច។ លោកស្រីបានលើក
ច្បាស់ថា៖ កូរ៉េខាងត្បូងនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយ ចិត្តបញ្ចប់
រាល់ទង្វើបង្ករឿងហេតុរបស់កូរ៉េខាងជើងតាមរយៈកិច្ចសហការយ៉ាង
ជិតស្និតជាមួយសហគមន៍អន្តរជាតិនិងការទទួលបានកិច្ចព្រមព្រៀង
គ្មាននុយក្លេ អ៊ែរលើឧបទី្វបកូរ៉េ ក៏ដូចជា ការឯកភាពសន្តិភាព ផង
ដែរ។ សេចក្តីប្រកាស ពោលខាងលើត្រូវបានថ្នាក់ដឹកនាំកូរ៉េខាងត្បូង
នាំចេញបន្ទាប់ពីប្រទេសកូរ៉េខាង ជើងបានបាញ់សាកល្បងកាំជ្រួច
ចម្ងាយមធ្យម Musudan មួយគ្រឿង ប៉ុន្តែ ការសាកល្បងលើកនេះ
ទទួលបរាជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ