កូរ៉េខាងត្បូងរៀបចំវេទិកាសន្តិភាពនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun បានសង្កត់ធ្ងន់ថា ការកសាងសន្តិភាពដ៏យូរអង្វែងគឺជាមាគ៌ាដែលទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងត្រូវឆ្ពោះទៅរក ព្រមទាំងដាស់តឿនរដ្ឋអំណាចទីក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់មករកការសន្ទនាវិញ ដើម្បីប្រទេសទាំងពីរសម្រេចបានគោលដៅនេះ។
កូរ៉េខាងត្បូងរៀបចំវេទិកាសន្តិភាពនៅលើឧបទ្វីបកូរ៉េ - ảnh 1 នាយកប្រតិបត្តិនៃទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់លោក Cho Sung-boo  (រូបថតៈយ៉ុនហាប់)

ដោយប្រធានបទ“ សម័យកាលក្រោយពី COVID – 19 ឱកាសថ្មីសម្រាប់ឧបទ្វីបកូរ៉េ?” នោះ នាថ្ងៃទី ៣០ ខែមិថុនា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានរួមសហការជាមួយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរៀបចំវេទិកាប្រចាំឆ្នាំនៅទីក្រុងសេអ៊ូល។ ស្ដីពីរបៀបជំរុញការផ្សះផ្សាអន្តរកូរ៉េ និងបង្កើតសន្តិភាពដ៏យូរអង្វែងនៅលើឧបទ្វីបកូរ៉េ ក្នុងយុគសម័យក្រោយ ពី COVID – 19។

នៅក្នុងវេទិកានេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun បានសង្កត់ធ្ងន់ថា ការកសាងសន្តិភាពដ៏យូរអង្វែងគឺជាមាគ៌ាដែលទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងត្រូវឆ្ពោះទៅរក ព្រមទាំងដាស់តឿនរដ្ឋអំណាចទីក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់មករកការសន្ទនាវិញ ដើម្បីប្រទេសទាំងពីរសម្រេចបានគោលដៅនេះ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ទីក្រុងសេអ៊ូលនឹងខិតខំប្រឹងប្រែងរក្សាស្ថេរភាពនៅលើឧបទ្វីបកូរ៉េ ព្រមទាំងសង្ឃឹមថាទីក្រុងព្យុងយ៉ាងនឹងវិលត្រឡប់មកតុចរចាយ៉ាងឆាប់ៗ ដើម្បីដោះស្រាយបញ្ហាលំបាកដែលភាគីទាំងពីរកំពុងប្រឈមមុខ តាមរយៈវិធានការការទូត និងកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ