កូរ៉េខាងត្បូង​សង្កត់ធ្ងន់ទៅ​លើសារសំខាន់​នៃការគោរព​កិច្ចព្រមព្រៀង​អន្តរកូរ៉េ

(VOVWORLD) - កាលពីថ្ងៃទី ១១ ខែតុលា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា បណ្ដាកិច្ចព្រមព្រៀងអន្តរកូរ៉េនាបច្ចុប្បន្នចាំបាច់ត្រូវគោរព ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធនៅលើឧបទ្វីបកូរ៉េសារជាថ្មីឡើងវិញ។
កូរ៉េខាងត្បូង​សង្កត់ធ្ងន់ទៅ​លើសារសំខាន់​នៃការគោរព​កិច្ចព្រមព្រៀង​អន្តរកូរ៉េ - ảnh 1 មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំបន្ទាន់នៃគណៈកម្មា ធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដែលដឹកនាំដោយនាយកការិយាល័យជាតិកូរ៉េខាងត្បូងលោក Suh Hoon នោះ ក្រុមមន្ត្រីជួរមុខបានធ្វើការពិភាក្សា និងវិភាគ សុន្ទរកថាថ្មីៗរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃទិវាបង្កើតគណបក្សពលករកូរ៉េខាងជើង។ ក្រុមមន្រ្តីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងផ្សេងគ្នារវាងប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ការប៉ះទង្គិចប្រដាប់អាវុធទ្វេភាគីនិងសង្គ្រាម គឺចាំបាច់ត្រូវតែគោរព ក៏ដូចជាការពារដោយគ្រប់បែបយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ