កូរ៉េខាងត្បូងស្នើរៀបចំជំនួបសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីជាមួយជប៉ុន

កូរ៉េខាងត្បូងស្នើរៀបចំជំនួបសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីជាមួយជប៉ុន - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងក្នុងការជួបជាមួយ
សមភាគីជប៉ុនAkitaka Saiki (ឆ្វែង) នាខែមិនាកន្លងទៅ
(រូបថតៈ TTXVN)

(VOVworld)-តាមប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី២៧សីហា​ បានឲ្យដឹងថា ប្រទេសនេះ នឹងស្នើការរៀបចំជំនួបសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីជាមួយ ជប៉ុន នាដើមខែកញ្ញាខាងមុខ។ នេះជាគោលជំហរមានការផ្លាស់ប្តូរដ៏សែនសំខាន់​  របស់សែអ៊ុល ក្នុងការបើកទូលាយជំនួបសន្ទនាជាមួយតូក្យូ។

        តាមសំណើរពោលខាងលើ កូរ៉េខាងត្បូង នឹងបញ្ចូនអនុរដ្ឋមន្ត្រីការបរទេសទី១ លោក Cho Tea Yong ទៅកាន់ជប៉ុន ដើម្បីដំណើរការសន្ទនាជាមួយសមភាគីជប៉ុន លោក Akitaka Saiki ។ សព្វថ្ងៃ កូរ៉េខាងត្បូងកំពុងរងចាំដំណឹងពីភាគីជប៉ុនចំពោះ សំណើរពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ