|
អតីតប្រធានគណៈបក្ស Minjoo លោក Moon Jae-in (រូបថត៖AFP/TTXVN) |
(VOVworld) - ក្រុមហ៊ុនរៀបចំការស្ទង់មតិ Realmeter របស់កូរ៉េខាងត្បូងនាថ្ងៃទី
១៥ ធ្នូ បានប្រកាសលទ្ធផលនៃការស្ទង់មតិដែលសរឲ្យឃើញថា អត្រាគាំទ្រគណៈ
បក្ស Minjoo ប្រឆាំងនៅប្រទេសនេះបន្តកើនឡើងក្រោយពីរដ្ឋសភាកូរ៉េ ខាងត្បូងអនុ
ម័តលើសំណូមពរផ្តន្ទាទោសប្រធានាធិបតីលោកស្រី Park Geun-hye កាលពីសប្ដាហ៍
មុន។តាមលទ្ធផលថា គណៈបក្ស Minjoo ទទួលបាន៣៧% សម្លេងគាំទ្រ ខណៈ
ដែលគណៈបក្ស Saenuri កាន់អំណាចគ្រាន់តែទទួលបាន ១៦,៤%ប៉ុណ្ណោះ។អត្រា
គាំទ្រគណៈបក្សកាន់អំណាចបានធ្លាកចុះបន្ទាប់ពីកើត មានឡើងរឿងអាស្រូវ
នយោបាយទាក់ទិនដល់មិត្តភក្ដិជិតស្និទ្ធរបស់ប្រធានាធិបតីលោកស្រី Park កាលពី
ខែតុលាកន្លងទៅ។អតីតប្រធានគណៈបក្ស Minjoo លោក Moon Jae-in បន្តឈរ
លំដាប់ថ្នាក់ទី១ក្នុងសប្ដាហ៍ទី៧ជាបន្តបន្ទាប់ក្នុងការ ស្ទង់មតិអំពីបេក្ខជនប្រធានា
ធិបតី។បន្ទាប់នោះគឺអតីតអគ្គលេខាធិការអ.ស.បលោក Ban Ki-moon ដែលទើប
នឹងបានបញ្ចប់អាណត្តិ៕