កូរ៉េខាងត្បូងអនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកសំរាប់វៀតណាម

កូរ៉េខាងត្បូងអនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកសំរាប់វៀតណាម - ảnh 1
មានបច្ចេកវិទ្យាគ្រប់គ្រងប្រភពទឹកជាច្រើនរបស់កូរ៉េខាងត្បូង ត្រូវបានឧទ្ទេសនាមនៅវៀតណាម (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រសួងយុទ្ធសាស្ត្រនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាន
អនុម័តលើខ្ទង់ប្រាក់កម្ចីចំនួន៧៧លានដុល្លាអាមេរិកចំពោះគំរោងការណ៍លើកកំរិត
ប្រព័ន្ធធារាសាស្ត្រទន្លេ Len នៅខេត្ត Thanh Hoa និងទន្លេ Hoang Mai នៅខេត្ត Nghe An ភាគកណ្ដាលវៀតណាម ពីប្រភពទុននៃមូលនិធិសហប្រតិបតិ្ត ការអភិវឌ្ឍន៍សេដ្ឋ
កិច្ច (EDCF)។គំរោងការណ៍នេះ គឺសំដៅកសាងប្រព័ន្ធទំនប់​ សំណង់បង្ហូរទឹកដើម្បី
ធានាប្រភពទឹកបម្រើឲ្យកសិកម្ម បំរើជីវភាពរស់នៅ ការចិញ្ចឹមសត្វនិងសំរាប់ផ្នែក
សេដ្ឋកិច្ចផ្សេងៗទៀត ព្រមទាំងជួយកែលំអរបរិស្ថានធម្មជាតិ បន្សំខ្លួនជាមួយស្ថាន
ភាពបំរ៉ែបំរួលអាកាសធាតុនិងនីវ៉ទឹកសមុទ្រកាន់តែខ្ពស់ឡើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ