កូរ៉េខាងត្បូងអបអរសាទរចំពោះការបំផ្លាញចោលទីលានលាកល្បងនុយក្លែអ៊ែរ Punggye-ri របស់ស.ប.ប.ក

(VOVWORLD) -អាជ្ញាធរកូរ៉េខាងត្បូងនាថ្ងៃទី ២៤ ឧសភាបាន អបអរសាទរចំពោះការបំផ្លាញចោលទីលានលាកល្បងនុយក្លែអ៊ែរ Punggye-ri របស់ស.ប.ប.ក ដែលស្ថិតនៅភាគឦសាននៃប្រទេសខ្លួន។
កូរ៉េខាងត្បូងអបអរសាទរចំពោះការបំផ្លាញចោលទីលានលាកល្បងនុយក្លែអ៊ែរ Punggye-ri របស់ស.ប.ប.ក - ảnh 1ទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង (រូបថត៖ AP

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសន្តិសុខជាតិកូរ៉េខាងត្បូង លោក  Chung Eui-yong ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in   បានលើកច្បាស់ថា៖ការបំផ្លាញចោលទីលានលាកល្បងនុយក្លេអ៊ែរ Punggye-ri គឺជាជំហានដំបូង ក្នុងការឆ្ពោះទៅសម្រេចរួចរាល់ការបោះបង់ចោលនុយក្លេអ៊ែរមនៅលើ ឧបទ្វីបកូរ៉េ។

មុននេះ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិន និងយ៉ុនហាបរបស់កូរ៉េខាងត្បូងក៏បានជូនដំណឹងថា៖ នាថ្ងៃទី ២៤ ឧសភា ស.ប.ប.ក បានបំផ្លាញចោលទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ