កូរ៉េខាងត្បូងអំពាវនាវឱ្យអាមេរិកបន្ធូរស្រាលចំពោះការដាក់ទណ្ឌកម្មលើ ប្រទេសកូរ៉េ ខាងជើង

(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកបញ្ហាឯកភាព ការទូតនិងសន្តិសុខជាតិ លោក Moon Chung-in បានសង្កត់ធ្ងន់លើសេចក្តីប្រកាសបញ្ចប់សង្រ្គាម ហើយអាមេរិកគប្បីពិចារណា ចំពោះការដកបទបញ្ជាមួយចំណែកលើវិធានការដាក់ទណ្ឌកម្មលើកូរ៉េខាង ជើងដើម្បីទុកឲ្យទីក្រុងព្យុងយ៉ាងអនុវត្តនូវការលុបចោលជារៀងរហូតលើសម្ព័ន្ធនុយក្លេអ៊ែរ Yongbyon ។
 កូរ៉េខាងត្បូងអំពាវនាវឱ្យអាមេរិកបន្ធូរស្រាលចំពោះការដាក់ទណ្ឌកម្មលើ ប្រទេសកូរ៉េ ខាងជើង - ảnh 1 ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលបន្ទុកបញ្ហាឯកភាព ការទូតនិងសន្តិសុខជាតិ លោក Moon Chung-in

លោក Moon Chung-in ក៏បានអបអរសាទរចំពោះ ប្រធានាធិបតី អាមេរិក លោក Donald Trump ដែលបានដើរតួនាទីជា "អ្នកនាំ សារសន្តិភាព" ក្នុងគោលដៅបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។ យោងតាមលោក Moon Chung-in បានឱ្យដឹងថា ភូមិផ្អាកសង្គ្រាម Panmunjom នឹងក្លាយជាកន្លែង ដ៏ល្អដើម្បីរៀបចំជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើក ទីពីរ។

ទន្ទឹមនឹងនេះនៅក្នុងសម័យឆ្លើយបំភ្លឺប្រចាំឆ្នាំមួយរបស់ក្រសួងការបរទេស ចំពោះមុខរដ្ឋសភានាថ្ងៃទី១០ ខែតុលា រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុង ពិចារណាលើការលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ខ្លួនប្រឆាំង នឹងកូរ៉េខាងជើងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ