កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនធ្វើការចរចារស្តីពីបញ្ហានៅកូរ៉េខាងជើង

កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនធ្វើការចរចារស្តីពីបញ្ហានៅកូរ៉េខាងជើង - ảnh 1
កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនធ្វើការចរចារស្តីពីបញ្ហានៅកូរ៉េខាងជើង (Image: VNA)


(VOVworld) – នាថ្ងៃទី ៣ ធ្នូ មជ្ឈដ្ឋានមន្ត្រីរបស់កូរ៉េខាងត្បូងអាមេរិកនិងជប៉ុន
 បានដំណើរការចរចារនៅវ៉ាស៊ីនតោន (អាមេរិក) សំដៅពិភាគ្សាអំពីបញ្ហាទាក់
ទិន ដល់ការបញ្ចប់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជា
ធិបតេយ្យ ប្រជាមានិតកូរ៉េ​ (ស.ស.ប.ក.)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
បន្ទាប់​ការចរចារ តំណាងភាគីកូរ៉េខាងត្បូង បេសកជនពិសេសទទួលប​ន្ទុក
សន្តិភាព និងសន្តិសុខលើឧបទ្វីបកូរ៉េ លោក Hwang Joon Kook ​បានឲ្យដឹង
ថា៖ ភាគីទាំង បីបានឯកភាពថា៖ សហគមន៍អន្តរជាតិគប្បីផ្ញើរសាររឹងមាំមួយ
ដើម្បីព្រមាន សកម្មភាពបង្ករឿងហេតុយុទ្ធសាស្ត្ររបស់ព្យុងយ៉ាងដូចជា
ដំណើរការសាកល្បងកាំជ្រួចឬបាញ់ផ្កាយរណប។ រីឯខ្លួនវិញ បេសកជន
ពិសេសអាមេរិក លោក Sung Kim បានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់វ៉ាស៊ីន
តោនចំពោះការខំប្រឹងប្រែងនៃកូ រ៉េខាងត្បូងសំដៅកែលំអរទំនាក់ទំនង
អន្តរកូរ៉េ។ ការចរចារពោលខាងលើត្រូវបាន រៀបចំឡើងបន្ទាប់ពីមាន
ព័ត៌មានដែលបានឲ្យដឹងថា៖ ស.ប.ប.ក. បានដំណើការ សាកល្បងបាញ់
កាំជ្រួចពីនាវាមុជទឹកនាសប្តាហណ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ