កូរ៉េខាងត្បូង និងគុយបាបាន​ឯកភាព បើកស្ថាប័ន្ធ​តំណាងការទូតនៅក្នុងប្រទេស​របស់​គ្នា​ទៅ​វិញ​ទៅ​មក

(VOVWORLD) - កាលពី ថ្ងៃទី ២៨ ខែមេសា ក្រសួងការបរទេសកូរ៉េខាងត្បុងបានឲ្យដឹងថា ប្រទេសនេះនិងគុយបាបានយល់ព្រមបើកស្ថាប័ន្ធតំណាងការទូតនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។ នេះគឺជាជំហានបន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមបង្កើតទំនាក់ទំនងការទូតកាលពីដើមឆ្នាំ។

គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយប្រធាននាយកដ្ឋានផែនការ និងគ្រប់គ្រងនៃក្រសួងការបរទេសកូរ៉េខាងត្បូង Song Si-jin បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Havana ប្រទេសគុយបា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសា ដើម្បីពិភាក្សាជាមួយមន្ត្រីគុយបា អំពីកិច្ចខិតខំប្រឹងប្រែងបើកស្ថាប័ន្ធតំណាងការទូត។ ប្រទេសទាំងពីរបានឯកភាពបង្កើតស្ថានទូតប្រចាំនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) និងទីក្រុង Havana (គុយបា)។ យោងតាម កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងបង្កើតគណៈប្រតិភូតំណាងបណ្តោះអាសន្ននៅរដ្ឋធានី Havana និងបញ្ជូនបុគ្គលិកការទូតទៅធ្វើការរហូតដល់ការបង្កើតស្ថានទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ