កូរ៉េខាងត្បូង - អាមេរិកកែសំរួលរបៀបធ្វើសមយុទ្ធរួមដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងការទូតជាមួយ ស.ប.ប កូរ៉េ
(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី Choi Hyun-soo កាលពីថ្ងៃទី ២ ខែមករា បានឲ្យដឹងថាប្រទេសនេះនិងសហរដ្ឋអាមេរិក នឹងបន្តធ្វើសមយុទ្ធរួមជាមួយនឹងការកែសំរួលរបៀបដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូង - អាមេរិកកែសំរួលរបៀបធ្វើសមយុទ្ធរួមដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងការទូតជាមួយ ស.ប.ប កូរ៉េ (AFP/TTXVN) |
មុននោះ ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះបានលុបចោលឬកាត់បន្ថយទ្រង់ទ្រាយនៃការធ្វើសមយុទ្ធរួមចាប់តាំងពីឆ្នាំ ២០១៨។ ទាក់ទងនឹងផែនការបន្តការធ្វើសមយុទ្ធរួមនៃនិទាឃរដូវរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដែលគ្រោងនឹងប្រព្រឹត្តទៅជារៀងរាល់ខែមីនាប្រចាំឆ្នាំលោកស្រី Choi Hyun-soo បានឲ្យដឹងថាភាគីកូរ៉េខាងត្បូង "មិនបានធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅពេលនេះទេ" ព្រមទាំងបន្តទៀតថាការពិតជាក់ស្តែងនៃរឿងនេះ នឹងត្រូវបានសម្រេចចិត្ត "បន្ទាប់ពីពិចារណាលើការវិវត្តន៍ស្ថានភាពជាក់លាក់ផងដែរ" ៕