កូរ៉េខាងត្បូង អាមេរិក ជប៉ុន សន្យាសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហា ស.ប.បកូរ៉េ

(VOVWORLD) - ហើយ ប្រទេសទាំង៣ បានព្រមព្រៀងសហ ប្រតិបត្តិការគ្នា ដើម្បីបង្កើនសមត្ថភាពឆ្លើយតប សំដៅសម្រេចបាននូវគោលដៅនៃការ រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ស្របតាមសេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃទី ២០ ខែកុម្ភៈ បានអះអាង សារជាថ្មីនូវការសន្យាបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាស.ប.បកូរ៉េ បន្ទាប់ពីការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។ ក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទរវាងបេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ លោក Kim Gunn បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួល បន្ទុកបញ្ហាស.ប.បកូរ៉េ លោក Sung Kim ប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី- ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសជប៉ុន លោក Takehiro Funakoshi អ្នកការទូតទាំងនេះ បានចាត់ទុកថា ការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងបានបង្កឱ្យមានការព្រួយ បារម្ភដល់សហគមន៍អន្តរជាតិ។ ដូច្នេះហើយ ប្រទេសទាំង៣ បានព្រមព្រៀងសហ ប្រតិបត្តិការគ្នា ដើម្បីបង្កើនសមត្ថភាពឆ្លើយតប សំដៅសម្រេចបាននូវគោលដៅនៃការ រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ស្របតាមសេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ