ការខូចខាតដំបូង បន្ទាប់ពីអ៊ីរ៉ង់​បានបាញ់​មីស៊ីល​ទៅលើ​មូលដ្ឋាន​យោធា​អាមេរិកនៅអ៊ីរ៉ាក់

(VOVWORLD) -ក្នុងពេលនោះ កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បានឲ្យដឹងថា មានបុគ្គលិកយោធាអាមេរិកយ៉ាងហោចណាស ៨០ នាក់ត្រូវស្លាប់នៅ មូលដ្ឋាន Ain al-Assad បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពោលខាងលើ។ 
ការខូចខាតដំបូង បន្ទាប់ពីអ៊ីរ៉ង់​បានបាញ់​មីស៊ីល​ទៅលើ​មូលដ្ឋាន​យោធា​អាមេរិកនៅអ៊ីរ៉ាក់ - ảnh 1 មីស៊ីលអ៊ីរ៉ង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងប្រតិកម្មថ្មីៗបំផុតអំពីការដេលកងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើមូលដ្ឋានយោធាចំនួន ២ កន្លែងរបស់អាមេរិក និងកងទ័ពចម្រុះនាថ្ងៃទី ៧ ខែមករានោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរនៅលើបណ្ដាញសង្គម  Twitter នាថ្ងៃទី ៨ ខែមករា ថា "ការវាយតំលៃអំពីការស្លាប់ ការរងរបួស និងការខូចខាតកំពុងបានដំណើរការ" ហើយ "រហូតមកដល់ពេលនេះអ្វីគ្រប់យ៉ាងគឺល្អ" ។

ក្នុងពេលនោះ កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បានឲ្យដឹងថា មានបុគ្គលិកយោធាអាមេរិកយ៉ាងហោចណាស ៨០ នាក់ត្រូវស្លាប់នៅ មូលដ្ឋាន Ain al-Assad បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពោលខាងលើ។ ទីប្រឹក្សាកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ លោក Hamid Reza Moghaddamir បានឲ្យដឹងថា មីស៊ីលទាំងអស់របស់អ៊ីរ៉ង់បានវាយប្រហារចំគោលដៅនៃមូលដ្ឋានទ័ពដ៏សំខាន់ៗរបស់អាមេរិកដ៏ នៅ អ៊ីរ៉ាក់។

មានប្រតិកម្មចំពោះការវាយប្រហារនេះ ប្រធានសភាជាន់ទាបអាមេរិក លោក ស្រីNancy Pelosi បានអំពាវនាវដល់រដ្ឋអំណាចប្រធានាធិបតី លោក  Donald Trump បញ្ឈប់ " សកម្មភាពបង្ករឿងហេតុ ដែលមិនចាំបាច់" ព្រមទាំងសង្កត់ធ្ងន់លើសុវត្ថិភាពរបស់ ទាហានអាមេរិកនៅអ៊ីរ៉ាក់។

            ចំពោះភាគិអ៊ីរ៉ង់វិញ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif បានអះអាងថា“ អ៊ីរ៉ង់មិនរិះរកវិធីធ្វើឲ្យភាពតានតឹងឡើងជណ្ដើរឬធ្វើសង្គ្រាមឡើយ ប៉ន្តែ នឹងការពារខ្លួនចំពោះរាល់សកម្មភាពបង្ករឿងហេតុ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ