ការខ្វែងគំនិតអំពីការកាត់បន្ថយថវិការការពារជាតិរវាងបណ្ដាប្រទេសជាសមាជិក NATO

(VOVworld) – ការខ្វែងគំនិតអំពីការកាត់បន្ថយថវិការការពារជាតិបានក្លាយទៅ
ជាបញ្ហាក្តៅ​គកុក ក្នុងសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិក សន្ធិសញ្ញាអាតឡង់ទិចខាងជើង  (NATO) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels
បែកហ្ស៊ីក។ថ្លែងមតិក្នុងសន្និសីទការសែត បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី ១ អគ្គលេខាធិការ
NATO លោក Anders Fogh Rasmussen បានព្រមានថា៖ ផែនការកាត់បន្ថយចំណាយ
ការពារប្រទេសអាចជះឥទ្ធិពលអាក្រក់ដល់ សមត្ថភាពប្រយុទ្ធរបស់អង្គការនេះ។
ក្នុងការលៈទេសៈ ប្រទេសជាសមាជិក EU ភាគច្រើនកំពុងប្រឈមមុខការអនុវត្ត
គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត ការកាត់បន្ថយចំណាយយោធាគឺជាវិធាន
ការងាយស្រួលជាង បើប្រៀបនឹង ការកាត់បន្ថយចំណាយសង្គម។ ប៉ុន្តែ អាមេរិក
មិនពេញចិត្តចំពោះប្រការនេះ។ ពីព្រោះ អាមេរិកចាត់ទុកថា៖ បណ្ដាសម្ព័ន្ធមិត្ត EU មិនខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួន ក្នុងការធានាសន្តិសុខរបស់ប្លុក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ