ការគាំពារពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតគឺជាអាទិភាពចម្បងរបស់វៀតណាម

(VOVWORLD) -  នេះគឺជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ៥ ខែមិនា នៅទីក្រុងហាណូយ។ លោកស្រី Le Thi Thu Hang បានលើកឡើងថាក្រសួងការបរទេសនិងស្ថាប័នតំណាងរបស់ វៀតណាម ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្តអនុវត្តវិធានការដោយម្ចាស់ការជាច្រើន ដើម្បីជួយឧបត្ថម្ភនិងការគាំពារពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ សិក្សា ធ្វើការនិងធ្វើទេសចរនៅឯបរទេស ជាពិសេសនៅក្នុងតំបន់ដែលផ្ទុកជំងឺរាតត្បាតផងដែរ។            

ការគាំពារពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតគឺជាអាទិភាពចម្បងរបស់វៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

លោកស្រី Le Thi Thu Hang ក៏បានលើកឡើងផងដែរថា ក្រសួងការបរទេសបានសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំស្ថាប័នតំណាងវៀតណាមនៅឯបរទេស ធ្វើការទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី  ព្រមទាំងជួបធ្វើការដោយផ្ទាល់ជាមួយស្ថានទូតបរទេសប្រចាំនៅ វៀតណាម ដោយស្នើឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្តល់ព័ត៌មានទៀងទាត់ ស្តីពីការការពារ ប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាត ក៏ដូចជា ជួយឧបត្ថម្ភដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ ធ្វើការ សិក្សា និងធ្វើទេសចរណ៍នៅប្រទេសសាមី ដើម្បីធានាការថែទាំសុខភាពសម្រាប់ពលរដ្ឋរងជំងឺ ដោយកំណត់បញ្ហាដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ពលរដ្ឋវៀតណាម។ ស្ថាប័នតំណាងនៅក្រៅប្រទេសរបស់វៀតណាម បានបើកបណ្តាញទូរស័ព្ទ hotline ដើម្បីការពារប្រជាពលរដ្ឋ ២៤ម៉ោងក្នុងមួយថ្ងៃ បង្កើតបណ្តាញទំនាក់ទំនងជាមួយសហគមន៍ជនប្រទេសសាមី  ជាពិសេសនៅតំបន់ដែលផ្ទុកជំងឺ  ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពក៏ដូច ជា លើកទឹកចិត្តនិងណែនាំវិធានការបង្ការ ប្រឆាំងការរីករាលដាលនៃជំងឺ រួមទាំងត្រៀមវិធានការដើម្បីគាំទ្រនិងការពារពលរដ្ឋក្នុងករណីចាំបាច់។

សម្រាប់ពលរដ្ឋវៀតណាមដែលឆ្លងជំងឺនៅឯបរទេស ស្ថាប័នតំណាងវៀតណាម បានទាក់ទងមកសួរសុខទុក្ខដោយទៀងទាត់ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ផ្តោតការកចិត្តទុកដាក់និងព្យាបាលយ៉ាងសកម្ម។ បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមដែលឆ្លងជំងឺ នៅមានសុខភាពធម្មតា។

ទាក់ទងនឹងព័ត៌មានដែលថា ភាគីកូរ៉េខាងត្បូងនឹងនាំក្រុមប្រតិកម្មរហ័ស ចំនួន ៣ ក្រុម មកកាន់វៀត ណាមដើម្បីជួយពលរដ្ឋកូរ៉េខាងត្បូង ដែលស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា សំណូមពររបស់ភាគីកូរ៉េខាងត្បូង នឹងអាស្រ័យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់វៀតណាមដោះស្រាយ។ យ៉ាងណាមិញ  វៀតណាមនៅតែចែក រំលែកព័ត៌មានជាប្រចាំ និងត្រៀមជាស្រេចសម្របសម្រួល បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់កូរ៉េខាងត្បូងអនុវត្តន៍ការគាំពារពលរដ្ឋរបស់ខ្លួន ដោយឈរលើមូលដ្ឋាននៃការឆ្លើយតបនឹងតម្រូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ ស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាម និងស្ថានភាពជាក់ស្តែងរបស់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ