កៀរគរធនធាន ទាក់ទាញការវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ
(VOVWORLD) - នៅក្នុងសិក្ខាសាលានេះ តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបានចែករំលែក ព័ត៌មានជាមួយតំណាងអន្តរជាតិ ផ្លាស់ប្តូរអំពីទិសដៅណែនាំ និងផែនការអនុវត្តកម្មវិធី នាពេលខាងមុខ។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh ថ្លែងសុន្ទរកថាស្វាគមន៍សិក្ខាសាលា។ (រូបថត៖ dangcongsan.vn) |
នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំកម្មវិធី គោលដៅជាតិដំណាក់កាល ២០២១-២០២៥ បានសម្របសម្រួលជាមួយធនាគារពិភព លោក និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាជា មួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍; កសាងផែនការសហប្រតិបត្តិការ កៀរគរធនធាន និងទាក់ទាញការវិនិយោគក្នុងការ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ក្នុងរយៈពេល ២០២១-២០៣០។
នៅក្នុងសិក្ខាសាលានេះ តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបានចែករំលែក ព័ត៌មានជាមួយតំណាងអន្តរជាតិ ផ្លាស់ប្តូរអំពីទិសដៅណែនាំ និងផែនការអនុវត្តកម្មវិធី នាពេលខាងមុខ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ អនុ ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំកម្មវិធីគោលដៅជាតិដំណាក់កាលឆ្នាំ ២០២១-២០២៥ លោក Hau A Lenh បានអំពាវនាវឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងអ្នក ផ្ដល់ជំនួយទាំងជាតិនិងអន្តរជាតិ ក្នុងការបំពេញបន្ថែមធនធាន និង ចែករំលែកបទ ពិសោធន៍ របៀបធ្វើថ្មីៗ ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ ឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ៕