ការងារកែតម្រង់យុត្តិធម៌ត្រូវឆ្លើយតបនឹងសំណូមពរនៃដំណាក់កាលថ្មី

ការងារកែតម្រង់យុត្តិធម៌ត្រូវឆ្លើយតបនឹងសំណូមពរនៃដំណាក់កាលថ្មី - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិបញ្ជាណែនាំនៅក្នុងសន្និសីទ


(VOVworld)-នាព្រឹកថ្ងៃ៩មករា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែ នាំកំណែទម្រង់យុត្តិធម៌មជ្ឈឹមបានរៀបចំសន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៥ និងអនុវត្តការងារឆ្នាំ២០១៦។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញ ចូលរួមនិងបញ្ជាណែនាំសន្និសីទនេះ។ថ្លែងមតិក្នុងសន្និសីទ លោក Truong Tan
Sang បានសង្កត់ធ្ងន់ថា៖

        “រយៈពេល៥ឆ្នាំខាងមុខ ផ្នែកយុត្តិធម៌ត្រូវខិតខំប្រឹងប្រែងឲ្យខ្លាំងក្លាថែម ទៀតទាំងអំពីបរិមាណនិងគុណភាព រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ កត្តា មួយដែលមិនអាចខ្វះបាន នោះគឺការកសាងនីតិរដ្ឋសង្គមនិយម ក្នុងនោះ ខ្លឹមសារអំពីយុត្តិធម៌និងកែទម្រង់យុត្តិធម៌គឺដើរតួនាទីសំខាន់ណាស់ ដូច្នេះ ត្រូវ បន្តអន្តវត្តឲ្យបានល្អប្រការនេះក្នុងឆ្នាំ២០១៦”។

        ប្រធានរដ្ឋក៏បានក្រើនរំលឹកស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំ
ត្រូវត្រៀមរៀបចំ និងធ្វើសេនាធិការ សម្រាប់បណ្តាគំរោងការអនុវត្តរដ្ឋធម្មនុញ្ញ
ឆ្នាំ២០១៣ ធ្វើជាមូលដ្ឋានសម្រាប់គណៈកម្មាធិការបញ្ជាណែនាំអាណត្តិថ្មីបំពេញ សកម្មភាពប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ