ការងារធានាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងរយះពេល៩ខែដើមឆ្នាំ២០១៣

 ការងារធានាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងរយះពេល៩ខែដើមឆ្នាំ២០១៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (nguyentandung.org)

(VOV)_ថ្លែងមតិនៅក្នុងសន្និសីទ ស្ដីពីការងារធានាសន្តិសុខ ​សណ្ដាប់​ធ្នាប់
ក្នុង រយះពេល៩ខែដើមឆ្នាំ២០១៣ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ កញ្ញា ​ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃយ៉ាងខ្ពស់ រាល់ការខំប្រឹងប្រែងរបស់​​បក្សភាគ​ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ដែលក្នុងនោះ កម្លាំង នគរបាលដើរតួនាទីស្នូល ក្នុងការរក្សារស្ថិរភាព និងអភិវឌ្ឍន៍ក្នុងរយះពេលកន្លង
ទៅ។ ឧបនាយករដ្ឋមន្ត្រី​ក៏បានស្នើគ្រប់ក្រសួង  ស្ថាប័ន ទាក់ទិន ប្រមូលផ្តុំ បង្កើន
ការ កសាងផែនមហា​សាមគ្គីភាព ជំរុញការពង្រឹងនិងពង្រីកប្រព័ន្ធនយោបាយ មូលដ្ឋានរឹងមាំ ជំរុញខ្លាំងចលនាប្រជាជនទាំងមូលការពារសន្តិសុខ​ប្រទេសជាតិ។ 
ទន្ទឹមនឹងនោះ ​កងកម្លាំងនគរបាលបន្តម្ចាស់ការ ក្តាប់ជាប់សភាពការណ៍ បង្ក្រាបរាល់ ជនល្មើស ដោះស្រាយរាល់រឿងហេតុដ៏ស្មុគស្មាញ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ