ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន

(VOVWORLD) - កិច្ចការបរទេសការពារជាតិពហុភាគីមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំង ក្នុងការត្រិះរិះ ចាប់ពី "ការចូលរួម" ទៅជា "ការរួមចំណែកដោយម្ចាស់ការក្នុងការ កសាង បង្កើតជារូបរាងនូវច្បាប់លេងរួម" ។ 

ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន - ảnh 1ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសន្និសីទបូកសរុបការងារសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេស ការពារជាតិដំណាក់កាល ២០១៦-២០២១ ទិសដៅនិងភារកិច្ចរហូតដល់ឆ្នាំ២០២៥។ សន្និសីទបានអះអាងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការងារធ្វើសមាហរណកម្ម និងកិច្ចការបរទេសការពារជាតិសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន។
ចំណុចលេចធ្លោក្នុងកិច្ចការបរទេសការពារជាតិ និងសមាហរណកម្មក្នុងរយៈ ពេល៥ឆ្នាំកន្លងមក គឺទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីជាមួយប្រទេស ផ្សេងៗបន្តត្រូវបានពង្រឹង កាន់តែស៊ីជម្រៅ ជាក់ស្ដែង ហើយរួមវិភាគទានយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្ត រក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសនានា រួមចំណែកដល់ ការ ការពារអធិបតេយ្យភាពទឹកដី រក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាពសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ ហើយបង្កើនកម្លាំងការពារជាតិផងដែរ។
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងផ្នែកការពារជាតិជាមួយ ប្រទេសជាង ១០០។ កិច្ចការបរទេសការពារជាតិពហុភាគីមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំង ក្នុងការត្រិះរិះ ចាប់ពី "ការចូលរួម" ទៅជា "ការរួមចំណែកដោយម្ចាស់ការក្នុងការ កសាង បង្កើតជារូបរាងនូវច្បាប់លេងរួម" ។ ជាពិសេសក្នុងឆ្នាំ ២០២០ ក្រសួងការពារ ជាតិវៀតណាមបានសម្រេចយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន ដោយចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM) និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេស ADMM+។
ក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការចូលរួមរបស់វៀតណាម បានពង្រីកទាំងទម្រង់ ទ្រង់ទ្រាយ និងទីតាំងភូមិសាស្ត្រ ទន្ទឹមនឹងទម្រង់បុគ្គល វៀត ណាមបានដាក់ពង្រាយកងពេទ្យកម្រិត ២ លេខ ១, ២, ៣ នៅប្រទេសស៊ូដង់ខាងត្បូង ដែលទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ