ការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយជួយពង្រឹងជំនឿជឿជាក់របស់ប្រជាជនវៀតណាមចំពោះបក្ស
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ បូកសរុបការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ កម្លាំងនគរបាលប្រជាជនចាប់តាំងពីឆ្នាំ២០១៣មក។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ជូនក្រសួងនគរបាល។ (រូបថត៖ TTXVN) |
ថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ជោគជ័យមួយក្នុងចំណោមជោគជ័យដ៏សំខាន់បំផុតរបស់ ប្រទេសជាតិក្នុងអំឡុងពេល៥ឆ្នាំកន្លងមកនោះ គឺការជំរុញយ៉ាងខ្លាំងក្លានូវ ការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ នាំរឿងក្ដីអំពើពុករលួយដ៏ ធ្ងន់ធ្ងរជាច្រើនទៅជំនុំជម្រះដោយគោលការណ៍គ្មានតំបន់ហាមឃាត់ ដែល ជួយពង្រឹងជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស របស់អន្តរជាតិចំពោះវៀតណាមផងដែរ។ ក្នុងជោគជ័យនោះ កម្លាំងនគរ បាលប្រជាជនដើរតួនាទីដ៏សែនសំខាន់។
ជាពិសេស ការងារកសាងរបបបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ ទន្ទឹមនេះ រដ្ឋាភិបាលក៏បានផ្ដោតសំខាន់ ទៅលើការកែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយការចំណាយសង្គមកិច្ច ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសគឺសេវាកម្មសាធារណៈ ដើម្បីដាក់កំហិតលើការប៉ះពាល់ដោយផ្ទាល់រវាងប្រជាជន ធុរជន ជាមួយ កម្មាភិបាលនៃស្ថាប័នសមត្ថកិច្ចផងដែរ៕