ការងាររបស់រណសិរ្សបានរួមចំណែកជាវិជ្ជមានជាច្រើនដល់ទំនាក់ទំនងពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ៩ ខែមេសា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ សន្និសីទប្រធានរណសិរ្សកម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ លោក  Sinlavong Khoutphaythoune; ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ម៉ែន សំអន ; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ។

នៅក្នុងសន្និសីទនេះ  គណៈប្រតិភូបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងចម្រុះរវាងមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការព្រំដែនជាលក្ខណៈលេចធ្លោ បង្កើតមូលដ្ឋានគ្រឹះ និងស៊ីជម្រៅនៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា។

ការងាររបស់រណសិរ្សបានរួមចំណែកជាវិជ្ជមានជាច្រើនដល់ទំនាក់ទំនងពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម - ảnh 1សន្និសីទប្រធានរណសិរ្សនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ រូបថត៖ VOV

ថ្លែងមតិនៅក្នុងសន្និសីទ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើថា ភាគីទាំងបីបន្តយកចិត្តទុកដាក់ ជំរុញ និងចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងកម្មវិធីសហប្រតិបត្តិការក្នុងដំណាក់កាលខាងមុខ; ស្នើគំនិតផ្តួចផ្តើមនិងដំណោះស្រាយថ្មីថ្មោង សមស្របទៅនឹងស្ថានភាពថ្មី; ហើយសង្ឃឹមថា នាពេលខាងមុខ រណសិរ្សត្រីភាគីកម្ពុជា-ឡាវ-វៀតណាម នឹងផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលយ៉ាងសកម្ម ដើម្បីដោះស្រាយរាល់ការលំបាក ឧបសគ្គ និងបញ្ហាថ្មីៗដែលកើតឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងបី ក៏ដូចជារវាងរណសិរ្សនៃប្រទេសទាំងបី។ លោក Do Van Chien បានស្នើឲ្យកម្ពុជា និងឡាវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមក្នុងការរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា និងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ