“ការងារសប្បុរស”៖ រីកសាយភាយទឹកចិត្តមេត្តាករុណា
(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈ ជនក្រីក្រ ជនពិការ និងមនុស្សចាញ់ប្រៀបគេក្នុងសង្គម ដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវ បំភ្លេចនៅពីក្រោយនោះឡើយ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់អំណោយជូនបណ្ដាតំណាង។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី៦ មករា នៅវិមានប្រធានរដ្ឋ ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយប្រតិភូចំនួន ៥០ នាក់ តំណាងឲ្យតួអង្គជិត ២០០ នាក់ ក្នុងកម្មវិធី “ការងារ សប្បុរស” របស់ទូរទស្សន៍វៀតណាមឆ្នាំ ២០២២ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈ ជនក្រីក្រ ជនពិការ និងមនុស្សចាញ់ប្រៀបគេក្នុងសង្គម ដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវ បំភ្លេចនៅពីក្រោយនោះឡើយ។ ទន្ទឹមនឹងនោះ ការរួមដៃគ្នាពីមនុស្សដែលមានទឹកចិត្ត មេត្តាករុណា ការជួយឧបត្ថម្ភពីតួអង្គក្នុងកម្មវិធី "ការងារសប្បុរស" គឺមានសារៈសំខាន់ ខ្លាំងណាស់ ព្រោះគេជាមនុស្សដែលនៅជិតបំផុតនឹងអ្នកមានស្ថានភាពលំបាក ដូច្នេះ ហើយការជួយឧបត្ថម្ភក៏មានភាពស្និទ្ធស្នាលបំផុត នាំមកនូវជំនឿជាក់និងសេចក្ដី ស្រឡាញ់ក្នុងជីវិត រួមចំណែករីកសាយភាយគុណតម្លៃរស់នៅដ៏ល្អប្រសើរ លក្ខណៈ សម្បត្តិមនុស្សវៀត ណាមពោរពេញទៅដោយក្ដីមេត្តាករុណានិងសេចក្ដីស្រឡាញ់។
លោកប្រធានរដ្ឋបានស្នើឲ្យពង្រីកបន្ថែមទៀតនូវគំរូនៃការចែករំលែក ជួយ ឧបត្ថម្ភមនុស្សជុំវិញ ក៏ដូចជាគំរូបុគ្គល និងសមូហភាពដែលមានការលះបង់ដើម្បី សហគមន៍ផងដែរ៕