ការងារស្វែងរកយន្តហោះម៉ាឡេស៊ីត្រូវបាត់ខ្លួនប្រែទៅទិសដៅថ្មី

ការងារស្វែងរកយន្តហោះម៉ាឡេស៊ីត្រូវបាត់ខ្លួនប្រែទៅទិសដៅថ្មី - ảnh 1
ការងារស្វែងរកយន្តហោះម៉ាឡេស៊ីត្រូវបាត់ខ្លួនប្រែទៅទិសដៅថ្មី(dantri.com.vn)

          (VOV)_ស្ថាប័នសុវត្ថិភាពនាវាចរណ៍អូស្ត្រាលី (AMSA) បានអោយ​ដឹងថា៖ការងារស្វែងរកយន្តហោះត្រូវបាត់ខ្លួននៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines
 (MAS) ត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃទី ២៨ មិនា ​ដោយលក្ខណៈធាតុអាកាស
ល្អជាង និង​ប្រែទៅតំបន់ភាគបាយព្យដែរ។

ក្នុងពេលនោះ ថៃបានជូនដំណឹងថា៖ផ្កាយរណប់របស់ខ្លួនបានរកឃើញវត្ថុ
ចំនួន ៣០០ចំណែក អណ្ដែកនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ ​ក៏ក្នុងពេល
នោះ  នាថ្ងៃទី ២៨ មិនា រដ្ឋាភិបាលជប៉ុនក៏បានជូនដំណឹងថា៖​ផ្កាយរណប់របស់ ខ្លួនបានរកឃើញវត្ថុចំនួន១០ នៅតំបន់នេះដែរ។ មជ្ឈដ្ឋានផ្សព្វផ្សាយជប៉ុនបាន
ដកស្រាង់ ពាក្យសំដីរបស់មន្ត្រីរដ្ឋាភិបាល១រូបអោយដឹងថា៖មានលទ្ធ​ភាពជាច្រើន  វត្ថុនេះគឺជាបំណែកនៃយន្តហោះបាត់ខ្លយននេះដែរ។ ការស្វែងរកលើកនេះ មាន ការចូលរួមរបស់យន្តហោះចំនួន១០គ្រឿង និងនាវា​ចំនួន៦ គ្រឿង មកពីប្រទេស
ចំនួន៦ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ