ក្រុងហាណូយផ្តោតការយកចិត្តទុកដាក់លើការងារចលនាប្រជាជនជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព

ក្រុងហាណូយផ្តោតការយកចិត្តទុកដាក់លើការងារចលនាប្រជាជនជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព - ảnh 1
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រីTruong Thi Mai អញ្ជើញថ្លែងមតិ ក្នុងជំនួបធ្វើការ

(VOVworld)-នារសៀលថ្ងៃទី១៦សីហា ក្រុមការងាររបស់គណៈកម្មាធិការចលនា
ប្រជាជន មជ្ឈឹមដឹកនាំដោយលោកស្រីTruong Thi Mai ប្រធានគណៈកម្មាធិការ
ចលនាប្រជាជនមជ្ឈឹម បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ
កម្មាធិការបក្សទីក្រុងហាណូយ ស្តីពីការងារចលនាប្រជាជនលើទូទាំងទីក្រុង។
 មតិជាច្រើននៅក្នុងជំនួបធ្វើការនេះបានវាយ តម្លៃថា នាប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុង
ហាណូយជាចំណុចភ្លឺក្នុងការងារចលនាប្រជាជននិងក្នុងការ កសាងជនបទថ្មី។​
លោកស្រី​ Truong Thi Mai ក៏បានវាយតម្លៃខ្ពស់និងទទួលស្គាល់ចំពោះ​រាល់ការ
ខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្សទីក្រុងហាណូយក្នុងការបញ្ជាណែនាំអនុ
វត្ត ការងារសំខាន់ទាំងពីរនេះ។​លោកស្រីបានចាត់ទុកថា ការងារចលនាប្រជា
ជនរបស់ទីក្រុង​ហាណូយគប្បីអនុវត្តឲ្យបានជាក់ស្តែងថែមទៀតសំដៅបង្កើត
ឡើងការស្រុះចិត្តគំនិតខ្ពស់ក្នុង ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ