ក្រុងហាណូយរៀបចំសកម្មភាពសិល្បៈជាច្រើនអំណរបុណ្យតេតប្រពៃណីនិទាឃៈរដូវឆ្នាំរកានព្វស័ក
|
ក្រុងហាណូយរៀបចំសកម្មភាពសិល្បៈជាច្រើនអំណរបុណ្យតេតប្រពៃណីនិទាឃៈរដូវឆ្នាំរកានព្វស័ក |
(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧នេះ ក្រុងហា
ណូយនឹងរៀបចំសកម្មភាពសិល្បៈជាច្រើនសំដៅបង្កើតឡើងបរិយាកាសសប្បាយ
រីករាយជូនប្រជាជនរដ្ឋធានីនិងភ្ញៀវទេសចរទទួលបុណ្យតេត។ ពោលគឺ នាយប់ថ្ងៃ
ទី២៧ខែមករា លើទូទាំងទីក្រុងហាណូយ នឹងបានប្រព្រឹត្តទៅ កម្មវិធីសម្តែងសិល្បៈ
ចំនួន៦ក្រោមប្រធានបទ “អំណរបក្ស អំណរនិទាឃៈរដូវ”។ លោក To Van Dong
នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ហាណូយបានឲ្យដឹងថា៖
“បុណ្យតេតប្រពៃណីជាតិជាឱកាសសម្រាប់ផ្នែកវប្បធម៌កីឡារដ្ឋធានីរៀបចំ
សកម្មភាពអំណរផងដែរ។ ជាក់ស្តែងគឺ យើងខ្ញុំនឹងរៀបចំកម្មវិធីកណ្តាលវាល មួយ
ចំនួនឬកម្មវិធីបញ្ជាំងខ្សែភាពយន្តនៅខ័ណ្ឌ ស្រុកទាំង៣០ ដើម្បីបម្រើប្រជាជននៅ
តំបន់ឆ្ងាយដាច់ស្រយាល់។ លើសពីនេះទៅទៀត ក្នុងប៉ុន្មានថ្ងៃតេតប្រពៃណីនេះ
នៅកន្លែងសម្រាប់បម្រើជីវភាពវប្បធម៌សហគមន៍ គឺទីនោះ ផ្នែកវប្បធម៌នឹងរៀបចំ
រាល់កម្មវិធីសិល្បៈ កីឡាមហាជន បង្កើតបរិយាកាសឲ្យប្រជាជនលែងកំសាន្តក្នុង
និទាឃៈរដូវ”៕