ការចងចាំដំបូងនៃទិវាឯករាជ្យ

(VOVworld)-នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥នៅទីលាន Ba Dinh (ហាណូយ) លោកប្រ
ធានហូជី​មិញបានអញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតឡើងវៀតណាមប្រ
ជាធិបតេយ្យសាធា រណរដ្ឋ។​តាំងពីនោះមក ប្រវត្តិសាស្ត្ររបស់វៀតណាមបាន
បើកទំព័រថ្មី ឈានចូលសម័យ ឯករាជ្យនិងសេរីភាព។​ចំពោះជនវៀតណាមម្នាក់ៗ
 នាប៉ុន្មានថ្ងៃដំបូងដែលបានធ្វើជាពលរដ្ឋ របស់ប្រទេសមានសេរីភាពជាការចង់
ចាំមិនអាចបំភ្លេចបានឡើយ។

ការចងចាំដំបូងនៃទិវាឯករាជ្យ - ảnh 1
លោកប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យនាថ្ងៃទី២កញ្ញា


        ប្រសិនបើអ្នកណាដែលបានធ្វើជាក្សិណសាក្សីបរិយាកាសនាថ្ងៃទី២កញ្ញា
ឆ្នាំ១៩៤៥ ប្រហែលជា មិនអាចភ្លេចបានទេនូវនាទីប្រវត្តិសាស្ត្រដ៏មហិមានោះ
 ខណៈដែលលោកប្រធានហូជីមិញ អញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យ៖

“ប្រទេសវៀតណាមមានសិទ្ធទទួលសេរីភាពនិងឯករាជ្យ ហើយការពិតជាក់
ស្តែងគឺក្លាយទៅ ជាប្រទេសមានសេរីភាពឯកភាពពេញលេញ។ ប្រជាជាតិវៀត
ណាមទាំងមូលប្តេជ្ញានាំស្មារតី និង កម្លាំង ជីវិតនិងទ្រព្យសម្បត្តិដើម្បីរក្សារឹងមាំ
សិទ្ធិសេរីឯករាជ្យនោះ”។

        នាថ្ងៃនោះ នៅព្រឹកព្រលឹម ប្រជាជនលើគ្រប់ទិសទីបានឆ្ពោះទៅកាន់ទី
លាន Ba Dinh ។​នៅក្នុងដៃប្រជាជនម្នាក់ៗសុទ្ធតែកាន់ទង់ជាតិក្រហមផ្កាយ
មាសតូចមួយ ហើយទឹកមុខសប្បាយរីករាយ។ លោក Le Duc Van ជាជនមាន
វត្តមាននៅទីលាន Ba Dinh គ្រានោះបានរំលឹកឡើងវិញថា៖

“នាថ្ងៃទី២កញ្ញា ក្រុងហាណូយពោរពេញទៅដោយភាពសប្បាយក្រៃលេង
ទទួលទិវាឯករាជ្យ ទទួលរដ្ឋាភិបាលនិងសេចក្តីប្រកាសឯករាជ្យ។​នោះជាលើក
ដំបូងដែលយើងខ្ញុំបានស្គាល់ លោកប្រធានហូជីមិញ”។

   រីឯលោក Nguyen Quang Phong អតីតនគបាលនៃទីក្រុងហាណូយ បានចែក
រំលែកថា៖

“ថ្ងៃទី២កញ្ញានោះ យើងខ្ញុំទទួលភារកិច្ចការពារនិងទទួលក្បួនរថយន្តនាំលោក
ប្រធានហូ ជីមិញទៅដល់ទីលាន Ba Dinh។ គ្រានោះមិនទាន់មានឯកសណ្ឋានទេ
ដូច្នេះយើងខ្ញុំស្លៀកពាក់ធម្មតា ជិះកងអមដំណើរលោកប្រធានផងដែរ”។

        ជាង៧០ឆ្នាំកន្លងផុតទៅ ប៉ុន្តែអនុស្សាវរីយ៍អំពីប៉ុន្មានថ្ងៃដំបូងប្រទេសជាតិ
មានឯករាជ្យ សេរីភាពនោះគឺឌិតជាប់ក្នុងអារម្មណ៍ជនវៀតណាមគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ